ប្រធានគណបក្សសហភាពសាមគ្គីនិងអភិវឌ្ឍន៍មីយ៉ាន់ម៉ា សរសើរពីការដឹកនាំប្រទេសរបស់សម្ដេចធិបតី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តម U Khin Yi បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះ ដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rXQxeZiIXTk


