អ្នកស្ម័គ្រចិត្តនិងប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យទទួលបានការអប់រំផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់មន្ត្រីទីស្នាក់ការ កណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់អាស្រ័យក្នុងមណ្ឌលសុវត្ថិភាព និងប្រជាពលរដ្ឋដែលវិលត្រឡប់មកគេហដ្ឋានវិញក្នុងតំបន់ ងាយរងហានិភ័យបន្ទាប់ពីជម្លោះនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលបេសសកម្មនេះ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/wnlsDgtW6h0


