ស្រវឹងស្រា​ជោកជាំ កាប់​ម្តាយក្មេក ប្រពន្ធ និង​កូនតូចៗ​២​នាក់​ស្លាប់ នៅ​ស្រុក​ចំការលើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2015 ក+ ក-

​ខេត្តកំពង់ចាម​៖ បុរស​ស្រវឹងស្រា​យ៉ាង​ជោកជាំ​ម្នាក់ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​ក្លាយជា​ឃាតកម្ម​ទាញ​កាំបិត​កាប់​ប្រពន្ធ  កូន​២​នាក់ រួម​និង​ម្តាយក្មេក​ម្នាក់​ស្លាប់​នៅលើផ្ទះ​ជនរងគ្រោះ  រី​ឯពុកក្មេក​ក៏ត្រូវ​ជនល្មើស​កាប់​ឲ្យ​រងរបួស​ក្បាល​ជា​ទម្ងន់​ដែរ​។​

ករណី​ដ៏​ព្រៃផ្សៃ នេះ​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​២៣ និង​០៩​នាទី​យប់ នៅក្នុង​ភូមិ​ពែង​មាស ជើង​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ដែលជា​ភូមិ​ដាច់ស្រយាល ជាប់​ព្រំប្រទល់​នឹង​ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​បានអោយដឹង ថា នៅវេលា​ម៉ោង​ប្រហែល​១៧​ល្ងាច ជនល្មើស​មានឈ្មោះ អេង ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត​នៅ​ក្រោមផ្ទះ​របស់ខ្លួន​រហូត​ជិត​ដល់​ពាក់កណ្តាល​អា​ធ្រា​ត្រ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្តី បន្ទោស ហើយក៏​កើតជា​ជម្លោះ​តឹងសរសៃក​រៀងៗ​ខ្លួន​តែម្តង​។​

​ប្រភព​បន្តថា បន្ទាប់មក ស្ត្រី​ជា​ប្រពន្ធ​បាន​ដឹក​ដៃ​កូនតូចៗ​២​នាក់ (​ស្រី​មួយ ប្រុស​មួយ )​ដើរទៅ​ដេក​នៅលើផ្ទះ​ម្តាយបង្កើត​របស់ខ្លួន​ដែលមាន​ទីតាំងនៅ​ទល់មុខ​គ្នា​នោះ​។​

ក្រោយពី​ឃើញ​ប្រពន្ធ​ដើរចេញ ឈ្មោះ អេង ធី បាន​ប្រមូល​ខោអាវ​នៅលើផ្ទះ​ដុតចោល ប៉ុន្តែ​ត្រូវ​បុរស​ម្នាក់​ឈ្មោះ ភឿន ជា​អ្នកជិតខាង និង​ឪពុកក្មេក​ឈ្មោះ​ស្វាយ សា​ខន បាន​ស្ទុះ​ទៅ​ជួយ​ពន្លត់ ហើយក៏​ត្រូវ​ជនដៃដល់​ជា​កូនប្រសា​ទាញ​កាំបិត​កាប់​ចំក្បាល ស្វាយ សា​ខន បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​

ប្រភព​បន្តថា ក្រោយពេល​កាប់​ឪពុកក្មេក​រួចមក ឈ្មោះ អេង ធី បាន​ឡើងទៅ​កាប់​ម្តាយក្មេក​ដល់​លើផ្ទះ​របស់គាត់​ចំក​ញ្ចឹ​ង ក ស្លាប់ នៅនឹងកន្លែង ហើយ​ស្ទុះ​ទៅ​កាប់​ប្រពន្ធ និង​កូនប្រុស ស្រី តូចៗ​ដែល​គ្នា​មិនដឹង​អ្វី​សោះ​នោះ​បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​ជាមួយគ្នា​នោះដែរ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ហិង្សា​រួចហើយ ជនដៃដល់​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ថែមទៀត ទើប​រត់គេចខ្លួន​ដោយ​កាន់​កាំបិត​ទៅជា​មួយ​ផងដែរ​។​

​លោក ណោ ឌី​ណា នាយរង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ជនរងគ្រោះ​ដល់​ស្លាប់​ក្នុង​ហរ​តុ​ការណ៍​នេះ​មាន​៤​នាក់ ៖
១” ឈ្មោះ ម៉ៅ ឃាង អាយុ ៦៤​ឆ្នាំ ត្រូវជា​ម្តាយក្មេក​ជនដៃដល់ (​ស្លាប់​)
២”​ឈ្មោះ ច​ន្ធី សុភា​នី អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនដៃដល់ (​ស្លាប់​)
៣” ឈ្មោះ​ធី ដ៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ ត្រូវជា​កូនស្រី​ជនដៃដល់ (​ស្លាប់​)
៤” ឈ្មោះ ធី សីហា អាយុ​៤​ឆ្នាំ ត្រូវជា​កូនប្រុស​ជនដៃដល់ (​ស្លាប់​)
៥” ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ ត្រូវជា​ឪពុកក្មេក​ជនដៃដល់​បាន​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ចាម​។​

​លោក​អធិកា​ស្រុកចំកា​លើ អ៊ិត តារា បាន​ឲ្យ​ដឹងថា ជនដៃដល់​មាន​ស្រុកកំណើត​នៅ​ភូមិគ ឃុំ​ពោធិ​រំចាក ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ បានមក​យកប្រពន្ធ​នៅ​កន្លែងកើតហេតុ ដោយ​សង់ផ្ទះ​នៅ​ជិត​ផ្ទះ​ឪពុក​ម្តាយក្មេក​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​។

លោក ឧ​ត្ត​ម​សេនីយ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ចេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​ដោយ​៖​គឹម បញ្ញា រាយការណ៍​បន្ថែម​ដោយ សុផល​
     

 

66666666666 33333333 bbbbbbbbb

77777777777