កម្ពុជា-វៀតណាមរួមគ្នាដាក់ចេញយន្តការវិនិយោគបៃតង

កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាបានរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0 ។ នេះជាការថ្លែងឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាមលើវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើកិច្ចការការពារធនធានធម្មជាតិ និងការគាំទ្រគម្រោងវិនិយោគ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6Ab66_iRiyY


