ប្រមុខការទូតកម្ពុជា ស្នើឱ្យអគ្គលេខាធិការបន្តជួយដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបន្តប្រឹងប្រែងជួយគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ការស្នើរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងកាលពីថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ (UNSG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ។
សូមទស្សនាព័ត៌មានពិស្ដារ៖


