ជប៉ុនផ្តល់ឥណទានសម្បទានសម្រាប់អនុវត្តគម្រោងពង្រីកការផ្គង់ផ្គង់ទឹកស្អាត និងប្រព័ន្ធអគ្គិសនី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2025 ក+ ក-

រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៤៤ ៤៣៧ លានយ៉េនជប៉ុន ប្រមាណ ៣០០ លានដុល្លារអាម៉េរិក ។ ពិធីចុះហត្ថលេខាធ្វើការឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលាកន្លងទៅ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pR43NUXOKRE