បញ្ជូន​ក្មេងស្ទាវ​ជិត​៣០​នាក់ ​ដែល​ផឹក ស៊ី​កាប់​ចាក់​គ្នា​ទៅ​ទីបញ្ជាការ​ប៉េអឹម​ខណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2015 ក+ ក-

ភ្នំ​ពេ​ញ៖​ក្រុមក្មេងស្ទាវ​ប្រមាណ​ជិត​៣០​នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌមានជ័យ​ចាប់​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ បន្ទាប់ពី​ពួក​ទាំងអស់នេះ​បាន​ព្រួត​គ្នា​វាយ កាប់​ចាក់ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​យ៉ា​ធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​​ ៩​យប់​ថ្ងៃទី ២ ខែវិច្ឆិកា នេះ​នៅ​ភូមិទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុមក្មេងស្ទាវ​ប្រមាណ​ជាជាង​៣០​នាក់ ដែល​គេ​ដឹងថា​ជា​កម្មករ​ធ្វើការ​នៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ​យីហោ សឺ ហ៊ូ​ហ៊ុយ បាននាំគ្នា​ផឹកស៊ី ឡូឡា​។​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សម្រែក​ស្រែកជេរ​គ្នា​តឹងសរសៃក មិនដឹងថា​ទំនាស់​ពា​ក្ស​សំដី​នេះ បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ ។​

ប្រភពបន្តថា ភ្លាមៗ​នោះ មានស្ទាវ​មួយក្រុម​បាននាំគ្នា​វ៉ៃ​ចាប់​អូស​យុវជន​ម្នាក់​ចេញពី​កន្លែង​មាន​ជម្លោះ​ទៅកាន់​មុខ​ឃ្លាំង​ដូចខាងលើ ហើយ​នាំគ្នា​វាយ និង​កាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ រួច​ចាក់​នឹង​ដែកឆាប បណ្តាល​ឲ្យ​យុវជន​រូបនោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដែល​តាម​ការប៉ាន់ស្មាន​យុវជន​រងគ្រោះ​រូបនោះ ទំនងជា​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​បានឡើយ​។​

​មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​បញ្ជាក់ថា យុវជន​រងគ្រោះ​ឈ្មោះ​រ៉េត ថន អាយុ​ជាង ២០​ឆ្នាំ បាន​ទាស់សំដី​គ្នា ហើយ​ត្រូវបាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ដូចខាងលើ​ចាប់​អូស​មកដល់​មុខ​ឃ្លាំង សឺ ហ៊ូ​ហ៊ុយ រួច​កាប់​នឹង​សា​ម៉ូ​រ៉ៃ និង​ចាក់​ដោយ​ដែកឆាប​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់ ត្រូវបាន​អ្នកជិតខាង​ជួ​យ​ហៅ​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

​ប្រភព​បាន​បន្ថែមថា ក្រុមក្មេងស្ទាវ​បង្កហេតុ​ប្រមាណ​៣០​នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​រួមមាន កងរាជអាវុធហត្ថ នគរបាល និង​ប្រជា​ការពារ​ភូមិ​ទ្រា​៤ ចុះទៅ​ចាប់​ប្រមូល​ចេញពី​ទីតាំង​ឃ្លាំង​យីហោ សឺ ហ៊ូ​ហ៊ុយ ហើយ​នាំយកទៅ​ស៊ើបសួរ​បន្ថែម​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធ ហត្ថ​ខណ្ឌមានជ័យ និង​រង់ចាំ​ចម្លើយពីយុវជន​រងគ្រោះ​នៅមន្ទីរពេទ្យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕​ដោ​យ៖រដ្ឋា​gftrdbbgvfcaa

gbvgfgvgfcccvgfcgg