ក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកសន្ទុក ទទួលបានអណ្ដូងទឹកថ្មី២១អណ្ដូង
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សូមទស្សនាព័ត៌មានពិស្ដារ៖


