ប្រជាជនងាយរងគ្រោះ៩៣៣គ្រួសារនៅខេត្តមណ្ឌលគិរី ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារ ដោយផ្តោតលើមុខសញ្ញាដែលលំបាកបំផុត ដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន កុមារកំព្រា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ គ្រួសារក្រីក្រទីទ័ល គ្រួសារមានវិបត្តិភ័យផ្សេងៗ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨ គ្រួសារ។
សូមទស្សនាព័ត៌មានពិស្ដារ៖


