រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនវីរៈកងទ័ពជួរមុខនិងពលរដ្ឋភៀសនៅខេត្តឧត្ដរមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2025 ក+ ក-

រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៤មុខ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ ស្រុក ស្មើ២៤ឃុំចំនួន១២០៩៤គ្រួសារ ស្មើជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ខេត្ដឧត្ដមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា បម្ដងហើយម្ដងទៀត ។

សូមទស្សនាព័ត៌មានពិស្ដារ៖