ស្រ្តីមានផ្ទៃពោះនិងកុមារនៃគ្រួសារភៀសសឹកនិងវីរកងទ័ព ទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា បាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ, ស្រ្តីមានផ្ទៃពោះ និងកុមារ មកពីគ្រួសារកំពុងភៀសសឹក ពីការឈ្លានពានរបស់ប្រទេសថៃ និងគ្រួសារវីរកងកម្លាំង ដែលកំពុងទប់ស្កាត់ការឈ្លានពានរបស់ថៃចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន ៨៧ នាក់ និងកុមារចំនួន ២០៦នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖


