មនុស្ស៨នាក់ នៅ​ស្រុក​បាណន់ ពុល​ស្ពៃជ្រក់ ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2015 ក+ ក-

ខេត្តបាត់ដំបង៖ អ្នកភូមិក្រឡាពាស ក្នុងឃុំបាយដំរាំស្រុក​បាណន់​ ខេត្ត​បាត់ដំបង ចំនួន៩នាក់ បានពុលជ្រក់​ស្ពៃ​ដែល​ទិញ​ពីអ្នក​លក់ ជិះម៉ូតូ​ដើរលក់​តាម​ភូមិ​ កាល​ពី​រសៀល​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ យក​មក​ធ្វើ​ម្ហូប ក៏បណ្តាល​ឲ្យ​មាន​ការ​ពុល ចុះ​រាគ​ក្អួត​ចង្អោរ​យ៉ាង​ធ្ងន់ធ្ងរ។ ខណៈ ពេលដែល អ្នក​ភូមិ​រង​គ្រោះ​ទាំង​នោះ បាន​​ហូប​ពេល​បាយ​ល្ងាច ហើយ​នៅវេលា​យប់​អធ្រាត ក្នុង​ថ្ងៃ​ដដែល ខាង​លើ​នេះ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារអ្នក ជិត​ខាង​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ទីនោះ​ដើម្បី​ជួយ​សង្គ្រោះបន្ទាន់​ដល់ជនរងគ្រោះ។ នេះបើតាមការអះអាងពីអ្នកជម្ងឺ ដែល​កំពុង​ស​ម្រា​ក​ព្យាបាល​ក្នុងមន្ទីរ​
ពេទ្យ​បង្អែក​ខេត្ត។

តាមការគូសបញ្ជាក់ពីក្រុមគ្រូពេទ្យបង្អែកខេត្ត បានឲ្យ​ដឹងថា អ្នកជម្ងឺ​ដែល​ពុល​ស្ពៃ​ជ្រក់​ចំនួន ៨នាក់នេះ​ត្រូវ​បានបញ្ជូន​មក​កាន់​មន្ទីរពេទ្យ​នេះ នៅព្រឹក ថ្ងៃទី០៣ ខែធ្នូ២០១៥ ស្ថិត​ក្នុង​ស្ថាន​ភាព​អ្នក​ជម្ងឺ មានអាការៈធ្ងន់ធ្ងរ។ គ្រូ ពេទ្យ​នាយ​អាគារ​ព្យាបាល​បាន​ឲ្យ​ដឹងថា ក្នុង​ចំណោមអ្នក​ពុល​ជ្រក់​ស្ពៃ០៨នាក់ ក្នុងនោះមាន​អាការៈ​ធ្ងន់ធ្ងរ ០៥នាក់ (ក្មេង​៣នាក់ និងចាស់២​នាក់) ។

ប្រភពដដែលបានបន្តទៀតថា អ្នក​ជម្ងឺខាង​លើ​នេះ គឺ​ជា​ក្រុម​គ្រួសារ​​រស់
នៅ​ភូមិ​ឃុំ ខាងលើ ៖ទី១ឈ្មោះ ស៊ុន ចៃ អាយុ៦៥ឆ្នាំ (ម្តាយ) ទី២ឈ្មោះ ឯក តន អាយុ៦៩ ឆ្នាំ (ឪពុក) ទី៣ឈ្មោះ ជរ ម៉ៅ អាយុ៣៩ឆ្នាំ (ប្តី) ទី៤ឈ្មោះ ទិត្យ សុជា អាយុ២៩ឆ្នាំ (ប្រពន្ធ) ទី៥ឈ្មោះ ទិត្យ សុវណ្ណា អាយុ២៧ឆ្នាំ (ស្រី) ទី៦ឈ្មោះ ម៉ៅ ផាត់ សារ អាយុ១០ឆ្នាំ (កូនស្រី) ទី៧ឈ្មោះ ម៉ៅ ផាន្នី អាយុ៧ឆ្នាំ (កូនស្រី) ទី៨ឈ្មោះ ពៅ រតនៈ អាយុ​១០ឆ្នាំ (ប្រុស)។

លោកគ្រូពេទ្យនាយអាគារបានឲ្យដឹងបន្ថែមទៀតថា៖ អ្នក​ជម្ងឺ​ពុល​ជ្រក់ ស្ពៃ​ខាងលើនេះ សង្ស័យ​ស្ពៃ​បាញ់​ថ្នាំ និង​កង្វះ​អនាម័យ​ក្នុង​ការ​ដាំស្លធ្វើម្ហូប​អាហារ មិន​បាន​លាង​សម្អាត​ឲ្យ​បានស្អាត​មុន​ពេល​ធ្វើ​ម្ហូប​អាហារ។ដោយ៖សំអាន

IMG-20151204-WA0005IMG-20151204-WA0000IMG-20151204-WA0001IMG-20151204-WA0002 (1)IMG-20151204-WA0004