រដ្ឋមន្ត្រីការងារ នាំយកអំណោយចែកជូនបងប្អូនភៀសសឹកនៅក្នុងខេត្តព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2025 ក+ ក-

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសហការីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកមកពីស្រុកជាំក្សាន្ត បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ដែលមានជាអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ ស្មើនឹង១២ ០០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សូមទស្សនាព័ត៌មានពិស្ដារ៖