សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់រដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣និងសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៧
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស), ខេត្តបន្ទាយមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស), និងខេត្តព្រះវិហារ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស)។
សូមទស្សនាព័ត៌មានពិស្ដារ៖


