កាកបាទក្រហមកម្ពុជា នាំយកកញ្ចប់ឃីតសម្រាប់ស្រ្តីនៅក្នុងមណ្ឌលជនភៀសសឹកចុងកាល់
លោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងប្រតិភូអមដំណើរកក្រក មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងយកកញ្ចប់ឃីត សម្រាប់ស្រ្តី ចំនួន៥០០ជាអំណោយរបស់ (UNFPA) និងភួយចំនួន៥០០ជាអំណោយរបស់ (ICRC) ជូនស្រ្តីសម្រាលកូនរួច ស្ត្រីមានកូនតូច និងស្រ្តីក្នុងវ័យបន្តពូជ នៅក្នុងមណ្ឌលជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពចុងកាល់ ស្ថិតនៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
សូមទស្សនាព័ត៌មានពិស្ដារ៖


