បរិមាណទឹកខ្វក់ចេញពីរោងចក្រជាង៧ម៉ឺនម៉ែត្រគូបត្រូវបានទប់ស្កាត់
សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០ ៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃ និងចំនួន ជាង២លានម៉ែត្រគូប ក្នុងមួយខែ ត្រូវបានទប់ស្កាត់មិនឱ្យមានការប៉ះពាល់ ដល់សុខភាពសាធារណៈនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់ បានចំនួនជាង ២០ លានម៉ែត្រគូប។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ ចេញពីរោងចក្រសហគ្រាសចំនួនជាង ២ ១៩៧ ១២៥ ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន។
សូមទស្សនាព័ត៌មានពិស្ដារ៖


