ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក៥ទីតាំង ត្រូវបានរកឃើញបង្កផលប៉ះពាល់បរិស្ថាន
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យនិង បានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។
សូមទស្សនាព័ត៌មានពិស្ដារ៖


