រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់អប់រំពិសេស លើកុមារដែលខ្សោយសតិបញ្ញា ឬអូទីស្សឹម (Autism)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2026 ក+ ក-

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំយុវជន និងកីឡា និងសប្បុរសជននានាបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះការអប់រំពិសេសលើកុមារដែលខ្សោយសតិបញ្ញា ឬអូទីស្សឹម។ ជាក់ស្ដែងពេលនេះអាគារសិក្សាដ៏ស្រស់ស្អាតចំនួន២ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣៦បន្ទប់ ជាអំណោយថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានសាងសង់ឡើង និងបម្រើឲ្យការអប់រំពិសេសដល់កុមារដែលខ្សោយសតិបញ្ញា ឬអូទីស្សឹម កាត់បន្ថយការលំបាករបស់ឪពុកម្ដាយ នឹងធ្វើឲ្យជីវិតរបស់កុមារបានប្រសើរឡើងទៅថ្ងៃអនាគត៕