ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយសារាចរលេខ០១នៅខេត្តរតនគិរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2026 ក+ ក-

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីកិច្ចផ្សព្វផ្សាយសារាចរលេខ០១ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដែលបានរៀបចំធ្វើឡើងនៅវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ការបញ្ចេញនូវសារធាតុពុលផ្សេងៗពី ការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការបង្កើតរោងចក្រ ឧស្សាហកម្ម ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ។ល។ និងជាពិសេសការឆេះ និងការដុតព្រៃ ដុតសំរាម និងសំណល់ប្លាស្ទិក បានបង្កឱ្យមានការបំពុលបរិយាកាស និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។

សូមទស្សនាព័ត៌មានពិស្ដារ៖