បុរសគ្រប់រូបត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ បុរសគ្រប់រូប កុំគោរពនិងលើកកំពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារនិងបានប្តូជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។ ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវនិងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវនៅសាលារាជធានីភ្នំពេញ។
សូមទស្សនាព័ត៌មានពិស្ដារ៖


