មន្ត្រីជលផលខេត្តកំពង់ឆ្នាំងលែងត្រីប្រាទំងន់ជិត១០០គក្រចូលទៅក្នុងទន្លេអម្មជាតិវិ្
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2026 ក+ ក-

ត្រីរាជទម្ងន់ជិត១០០គីក្រាម មួយក្បាលទៀតហើយដែលប្រជានេសាទចាប់បាន ប្រគល់ជូនជំនាញជលផល

(ខេត្តកំពង់ឆ្នាំង) ៖ ត្រីរាជ ជាពូជត្រីប្រភេទកម្រ១ក្បាលទៀតហើយ ដែលប្រជានេសាទស្ថិតនៅភូមិតាដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចាប់បាននឹងប្រគល់ជូនជំនាញជលផល យកទៅលែងចូលដែនធម្មជាតិវិញ ។

ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុនបញ្ជាក់ឲ្យដឹងថាការលែងត្រីរាជ្យ មួយក្បាលនេះធ្វើឡើងនៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ។ ក្រោយពីទទួលបានត្រីរាជ មួយក្បាលនេះ មន្ត្រីជំនាញ ជលផលបានធ្វើការថ្លឹងនិងវាស់ប្រវែង វាមានទម្ងន់រហូតទៅដល់៨០ គីឡូក្រាម និងដងខ្លួនប្រវែង១,២៩ម៉ែត្រ ។ នេះជាត្រីរាជក្បាលទី៣ហើយនៅក្នុងដែនធម្មជាតិខេត្តកំពង់ឆ្នាំង ដែលប្រជានេសាទចាប់បានយកមកប្រគល់ឲ្យជំនាញជលផលយើងធ្វើការលែងវា

ក្នុងនាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងលោក សូមអំពាវនាវដល់ប្រជានេសាទដែលចាប់បានពូជត្រីប្រភេទកម្រ ត្រូវរាយការណ៍ជូនមកអាជ្ញាធរ ក៏ដូចជាជំនាញជលផល ដើម្បីធ្វើការអភិរក្ស លែងចូលក្នុងទន្លេសាបវិញ៕ពៅ សុខហ៊ាន