ឯកឧត្តម ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2026 ក+ ក-

(ឧត្តរមានជ័យ)៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណ៨០០នាក់។