សេចក្តីប្រកាសព័ត៌មានស្ដីពីការការឃាត់ខ្លួនជនសង្ស័យជនបរទេស២នាក់នៅខេត្តព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2026 ក+ ក-

អគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ មានករណីបាញ់ប្រហារលើជនជាតិអូស្ត្រាលីចំនួន ០២នាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតចំនួន ០១នាក់ និងរងរបួសធ្ងន់ចំនួន ០១នាក់។ បន្ទាប់ពី កើតហេតុ នគរបាលវៀតណាមបានបើកប្រតិបត្តិការស្រាវជ្រាវរកឃើញថា ជនបង្កបានរត់គេចខ្លួនចូលមក ដែនដីនៃប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសហប្រតិបត្តិការពីនគរបាលជាតិកម្ពុជា។ តាមរយៈការផ្លាស់ប្តូរ ព័ត៌មានជំនាញជាមួយភាគីវៀតណាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិ សាម៉នចំនួន ០២នាក់ រួមមានឈ្មោះ VAA VAA ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ TAFIA STEVE ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានប្រគល់ជូនភាគីវៀតណាមដើម្បីបន្តនីតិវិធី។

សូមទស្សនាព័ត៌មានពិស្ដារ៖