អភិបាលខេត្តបន្ទាយមានជ័យ សម្ពោធអគារសិក្សាថ្មីសន្លាង ៧ខ្នង ២៧បន្ទប់
នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាចំនួន ៧ខ្នង ស្មើនឹង ២៧បន្ទប់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ។ អគារសិក្សាទាំងនេះជាជំនួយមនុស្សធម៌របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចំណាយថវិកាសាងសង់សរុប ៥៥៤,៧៣២ ដុល្លារ។
សូមទស្សនាព័ត៌មានពិស្ដារ៖


