ប្លន់​បាញ់សម្លាប់​យក​ម៉ូតូ​ទៀតហើយ​នៅ​សង្កាត់​បឹងកក់ ខណ្ឌទួលគោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2015 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​អាយុ​ប្រហែល​២៤​ឆ្នាំ​ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួយគ្រឿង​យកទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡ​ន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ រិ​ទ្ធ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Bong Beng អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ។​

ប្រភព​ដដែល​ថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម្នា​ក់ឯងបម្រុង​ចូលទៅ​កន្លែង​ស្នាក់នៅ​វិញ (​ពៅ ប៊ី​យូ​ធី សាឡ​ន​) ស្រាប់​តែមាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បានមក​ដល់ ហើយក៏​ភ្ជង់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៏មាន​ការប្រតាយប្រតប់​គ្នា ។ ភ្លាមៗ​នោះ​ខ្មាន់កាំភ្លើង​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ស្លាប់​ភ្លាមៗ​តែម្តង ។​

​ក្រោយពេល​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង​ទើប​ឃើញ​សមត្ថកិច្ច​ទៅដល់​ធ្វើការ​ឡោមព័ទ្ធ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ស្វែងរក​គ្រួសារ​ជនរងគ្រោះ​ឲ្យ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ព្រមទាំង​ដាក់​កម្លាំង​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ផងដែរ ។​

​គួរ​ជម្រាប​ថា ឈានចូល​ខែ ធ្នូ ឆ្នាំ​២០១៥ នេះ អំពើ​ប្លន់​បាញ់សម្លាប់​យក​ម៉ូតូ​បានកើត​ឡើងជា​បន្តបន្ទាប់​លើ​ចំណុច​ព្រំប្រទល់​នៃ​ទឹក​ដឺ​ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ ។​ខ្មាន់កាំភ្លើង​បានចេញ​ធ្វើ​សកម្ម​ភាពជា​ក្រុម ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​២​ទៅ​៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ធុន​ធំ​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិ ភាព​ផ្ទាល់ខ្លួន ខណៈដែល​បុណ្យចូលឆ្នាំ​សកល​២០១៦​ជិត​ចូល​មកដល់​៕​ដោយ៖រដ្ឋា​

fgfscbbfcdxaa

vgfcdd

hbgvfcc