ខេត្តកែបតបណ្ដាញទឹកស្អាតតាមបាតសមុទ្រទៅកោះទន្សាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2026 ក+ ក-

ក្រុមហ៊ុនឯកជនមួយកំពុងតបំពង់ទឹកស្អាតក្រោមបាតសមុទ្រ ភ្ជាប់ពីក្រុងកែបទៅដល់កោះទន្សាយដែលមានចម្ងាយ៥គីឡូម៉ែត្រពីដីគោក  ។នេះបើយោងតាមការឲ្យដឹងពីក្រុមកម្មករម្នាក់បាននិយាយកាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ ។ នេះជាលើកដំបូងហើយនៅខេត្តកែបដែលមានក្រុមហ៊ុនឯកជនមួយបានចំណាយទុនតប្រពន្ធ័ទឹកស្អាតដាក់បំពង់តាមក្រោមបាតសមុទ្រនាំទឹកស្អាតទៅលើកោះទន្សាយសម្រាប់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ជាពិសេសអ្នកទេសចរណ៍ទៅកម្សាន្តលើកោះនោះហើយមិនមានទឹកប្រើ   ។លោក ឃួន  វុទ្ធីអភិបាលក្រុងកែបបាននិយាយប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ ថា  ប្រជាពលរដ្ឋនៅលើកោះទន្សាយបច្ចុប្បន្នមានចំនួន៧គ្រួសារ  ។តែដោយឡែកោះពោធិ៍ មានប្រជាពលរដ្ឋចំនួន៦៥គ្រួសាររស់នៅជាអចិន្តៃ្រយ៍សរុបទាំងអ្នកមកស្នាក់នៅប្រកបមុខរបរនេសាទផង មានចំនួន១០៨គ្រួសារ  ។លោកឃួនវុទ្ធី អភិបាលក្រុងកែបបានប្រាប់បន្តថាប្រជាពលរដ្ឋរស់នៅលើកោះនោះពិតជាខ្វះខាតទឹកប្រើប្រាស់  ។ប៉ុន្តែខែវស្សាពួកគាត់បានត្រងទឹកភ្លៀងប្រើបាន   ។តាមប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា ក្រុមហ៊ុននឹងតបណ្ដាញទឹកស្អាតតាមក្រោមបាតសមុទ្រឲ្យអ្នករស់នៅលើកោះទន្សាយ និងអ្នករស់នៅលើកោះពោធិ៍បានប្រើនៅពេលឆាប់ៗខាងមុខនេះ  ៕