ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បង្ហាញពីវិស័យសក្តានុពលសំខាន់ៗចំនួន៤ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2026 ក+ ក-

(កំពង់ស្ពឺ)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធី «រុក្ខទិវា ៩ កក្កដា» នៅបរិវេណវត្តសំពៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងយុទ្ធនាការនេះ កូនឈើចម្រុះ និងឈើប្រណីតសរុបចំនួន ៣,៧៥០ដើម ត្រូវបានដាំដុះនៅតាមទីតាំងគោលដៅ (ក្នុងវត្តសំពៅ សាលារៀន តាមដងផ្លូវ និងបញ្ជាការដ្ឋានយោធភូមិភាគ៣) ខណៈកូនឈើចំនួន ២,៥០០ដើម ទៀតត្រូវបានចែកជូនពលរដ្ឋយកទៅដាំបន្តនៅតាមផ្ទះ។

សូមទស្សនាព័ត៌មានពិស្ដារ៖