សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិនហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត និងបានថ្លែងសុន្ទរកថាគន្លឹះស្តីពីបញ្ហាបញ្ញាសិប្បនិម្មិត។
ក្រៅពីចូលរួមបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត សម្តេចមហាបវរ
ធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ សម្តេចមហាបវរធិបតី ក៏បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថានផងដែរ។
ក្នុងអំឡុងស្នាក់នៅប្រទេសចិននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩ ក្រុមហ៊ុន ៕














