ក្រសួងបរិស្ថាន ផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប ២០២៦-២០៣០» ដល់ខេត្តជុំវិញបឹងទន្លេសាប
(កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប ២០២៦-២០៣០» នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, អភិបាលរង និងប្រធានមន្ទីរបរិស្ថាននៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង) ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ (ដូចជា UNESCO, IUCN, WCS, CI, FFI) និងប្រជាសហគមន៍ សរុបចំនួន ៥១នាក់។
សូមទស្សនាព័ត៌មានពិស្ដារ៖



