កិច្ចប្រជុំពិនិត្យលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិត៣៣នាក់សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងអុំទូក ២០២៦
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២៦ គណៈកម្មការបន្ធូរបន្ថយទោសនិងលើកលែងទោស បានបើកកិច្ចប្រជុំស្ដីពីការស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតប្រុស ស្រីចំនួន ៣៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិនិងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ ២០២៦ នៅសាលប្រជុំ(ខ) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីលោក សោ វុទ្ធី តំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ លោកអនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងលោក លោកស្រីអនុប្រធានពន្ធនាគារ មន្ត្រីពន្ធនាគារនិងមន្ត្រីសាលាខេត្តផងដែរ ។
សូមទស្សនាព័ត៌មានពិស្ដារ៖



