មុខ​សញ្ញា​ឆ្លង​ខេត្ត​យក​គ្រឿង​ញៀន​មក​ធ្វើ​ចរាចរណ៍​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀនបង្រ្កាប​​បាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2026 ក+ ក-

អនុវត្ត​តាម​បទ​យ៉ាង​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ និងដោយ​មាន​ការ​រាយការណ៍​ពី​ភ្ញាក់​ងារ​សម្ងាត់​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ ស៊ិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំងនគរបាលនៃអធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ចុះបង្រ្កាបបទល្មើស​ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ការបង្រ្កាប​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ ស្រី​ បាន​ចំនួន​៧នាក់​  ។