មនុស្ស៤១នាក់បាត់ខ្លួននិង៥នាក់ស្លាប់ក្រោយកើតមានករណីភ្លើងឆេះនាវាដឹកអ្នកដំណើរនៅឥណ្ឌូនេស៊ី
គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានឆាបឆេះនាវាដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿង ឈ្មោះ KMP Mutiara Sentosa 2 នៅក្នុងដែនទឹកក្បែរកោះម៉ាឌូរ៉ា កាលពីថ្ងៃទី២ ខែសីហា ដោយស្ថិតនៅក្នុងចម្ងាយប្រហែល ២៦ គីឡូម៉ែត្រ ភាគខាងជើងកោះ ម៉ាឌូរ៉ា។ ហេតុការណ៍នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បាត់ បង់ជីវិត និង៤១នាក់ទៀតកំពុងបាត់ខ្លួន ។



