​ប្លន់​យក​មាស​ ៤​កេស​ បានសម្រេច សមត្ថកិច្ច​តាម​ចាប់បាន ​៤នាក់ភ្លាម ​នៅ​បា​ត់​ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2015 ក+ ក-

​បាត់​ដំប​ង៖អាជីវករ​លក់​មាស​នៅ​ក្រុង​បាត់ដំបង​មួយគ្រួសារ ​កាល​ពីព្រលប់​ម៉ោង ៥ និង​៣០​នាទី ថ្ងៃទី​១២ នេះ ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នីគ្នា​៦​នាក់​សម្រុកចូល​ប្លន់​ដល់​ក្នុងផ្ទះ​ខ​ណៈ​ជនរងគ្រោះ​បាន​វិលត្រឡប់​មកពី​លក់​មាស​នៅ​ផ្សារ​វិញ​។​

ចោរប្លន់ប្រដាប់អាវុធ ៦នាក់ បានសម្រុក​ប្លន់​អ្នកលក់​មាស​ដល់ផ្ទះ និង​បាញ់​គំរាម​ប្លន់យក​មាស​បាន​៤​កេស(តម្លៃជាង៣០ម៉ឺនដុល្លារ) នៅ​ចំ​កណ្តាល​ក្រុង​បាត់​ដំបង វេលា​ម៉ោង​៥,៣០​ព្រលប់ៗ​នេះ។

ស្ត្រី​រងគ្រោះ ឈ្មោះ លឹម គឹមអេង អាយុ​៦២​ឆ្នាំ ទីលំនៅ​កើតហេតុ ស្ថិត ក្នុងភូមិ​អូរ​តា​គាំ​២​សង្កាត់​​ទួល​តា​ឯក ក្រុង​ខេត្ត​បាត់ ដំបង​ ​ខណៈពេល​បើកឡាន​ចូល​ផ្ទះ​ត្រឡប់​ពី​ផ្សារណាត់​បាត់ដំបង​។​

​ស្ត្រី​រងគ្រោះ​និយាយ​ដោយអាការៈ​​ស្លន់ស្លោរ​នៅឡើយ​ថា ក្រុមចោរ​ប្រដាប់​អាវុធខ្លី​៣​ដើម និង​មាន​គ្នីគ្នា ៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង តាម​ឡាន​របស់គាត់​ពេល​ត្រឡប់​មកពី​លក់​មាស​វិញ​ចូលមក​ដល់ផ្ទះ​។​

ប្រភពបន្តថា ​វា​ចូលមក​ប្លន់​ដោយ​បាញ់​៣-៤​គ្រាប់​គំរាម ហើយ​ស្ទុះចូល​ដណ្តើមយក​កេស​មាស​៤​កេស ​ដែល​គាត់​ទើបតែ​ត្រឡប់​មកពី​លក់​នៅ​ផ្សារ​ប៉ុន្តែមិនបាន បញ្ជាក់ពី ចំនួនមាសជាក់លាក់នោះទេ។

​ក្រោយ​ហេតុការណ៍​មាន​ស្នូរ​កាំភ្លើង​បាន​លាន់ឮ​ឡើង​នេះ​បន្តិច សមត្ថកិច្ច​បានមក​ដល់ ​និង​បាន​សាកសួរ​ជនរងគ្រោះ រួច​កំណត់​មុខសញ្ញា និង​បានដាក់​កម្លាំង​ដេញតាម​ប្រមាញ់ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ទាំងនេះ​ភ្លាមៗ​ និងចាប់បានគ្នីគ្នាវាចំនួន ៣នាក់ នៅចំណុច សណ្ឋាគារ ឡេង សេង​ណា កណ្តាលក្រុងបាត់ដំបង។

​សមត្ថកិច្ច​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ពេល​កំពុង​ប្រតិបត្តិការ​ថា បេសកកម្ម​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​ក្របួច​ជាប់​ក្រុមចោរប្លន់​បាន​ចំនួន ៤​នាក់ (​ប្រុស​៣ ស្រី​១) ​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ នៅ​ចំណុច​សណ្ឋាគារ ឡេង សេង​ណា ដែល​ស្ថិតក្នុង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ដែល​ទំនង​ក្រុមចោរ​បាន​​ចូលមក​ស្នាក់​នៅមុន​ធ្វើ​សកម្មភាព​ប្លន់​។​បក្ខ ពួកដែលនៅសេសសល់កំពុងត្រូវបានតាមប្រមាញ់យ៉ាងប្រផិតប្រផើយ។

តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​២០ និង​៥០​នាទី​យប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​ពើបប្រទះ​នឹង​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដែល​បាន​ជិះ​គេច​ពី​សមត្ថកិច្ច​យ៉ាង​លឿន​លើ​កំណាត់​ផ្លូវ​សំដៅ​ឆ្ពោះទៅ​ភ្នំពេញ​។

​ប្រភព​បន្តថា សមត្ថកិច្ច​បាន​ដេញតាម​យ៉ាង​ប្រកិត​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​លោត​ចេញពី​ម៉ូតូ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ក្បែរ​ស្ទឹង​ចក រួច​រត់គេចខ្លួន​ចូល​ព្រៃ ដោយ​បន្សល់ទុក​នៅ​កាំភ្លើង​K59 ១​ដើម រួម​នឹង​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​កណ្ដាល​1B-0312 ដោយមាន​បិទ​ស្កុ​ត​ខ្មៅ​ជិត​។​

​ខណៈ​ម៉ោងជាង ២១ យប់​ទៅហើយ សមត្ថកិច្ច​នៅ​មិនទាន់​ធ្វើ​សេចក្តីរាយ ការណ៍​ពី​លទ្ធផល​ស្តីពី​ការឡោមព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ចំណុច​ខាងលើ​នៅឡើយ​ទេ​៕ ​ដោ​យ៖​សុផល​vgfcdcc

yhgfbb
tgfrtgtgfrdffffdsxdzeee