​សារធាតុ​ផ្សំ​នៅក្នុង​ថ្នាំសម្រើប​អាចធ្វើឱ្យ​ភ្នែក​ខ្វាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2014 ក+ ក-

ក្រុម​អ្នកស្រាវជ្រាវ​បានប្រកាស​កាលពីពេល​ថ្មីៗ​ថា ថ្នាំសម្រើប​វី​យ៉ា​ក្រា (Viagra) អាច​បណ្តាលឱ្យ​ខ្វាក់ភ្នែក​ចំពោះ​បុរស​ដែលមាន​បញ្ហា​ភ្នែក ហើយក៏​អាច​ប៉ះពាល់​ទៅដល់​អ្នក​ដែល​ភ្នែក​មើលឃើញ ធម្មតា​ផងដែរ​។​

​អ្នកស្រាវជ្រាវ​អូស្ត្រាលី​មួយក្រុម​បាន​និយាយថា គ្រឿងផ្សំ​នៅក្នុង​ថ្នាំ​បង្កើន​ឋា​ម​ពល​ផ្លូវភេទ​ប្រភេទ​វី​យ៉ា​ក្រា អាច​ប៉ះពាល់​ដល់​ការមើលឃើញ​ជា​និរន្ត​ន៍​នៃ​កែវភ្នែក​នៅក្នុង​ចំណោម​បុរស​ដែលមាន​ជំងឺ​ភ្នែក​ពី​កំណើត​។​

ទន្ទឹមនេះ សារធាតុ​ផ្សំ​ក្នុង​ថ្នាំ​ជំរុញ​ផ្លូវភេទ​ក៏​អាច​ប៉ះពាល់​ទៅដល់​អ្នក​ដែលមាន​ភ្នែក​មើលឃើញ​ធម្មតា​ដែរ ប្រសិនបើ​ពួកគេ​មាន​ផ្ទុក​នូវ​ហ្សែ​ន​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​បញ្ហា​កែវភ្នែក​។​

​ក្រុម​អ្នកស្រាវជ្រាវ​បានបង្ហាញ​ទ្រឹស្តី​មួយ​ដែល​ចាត់ទុកថា ថ្នាំ​នោះ​អាច​បង្អាក់​អង់ស៊ីម​ដែលមាន​សារៈសំខាន់​សម្រាប់​ការបញ្ជូន​សញ្ញា​ពន្លឺ​ពី​កែវភ្នែក​ទៅកាន់​ខួរក្បាល​។​

​សារធាតុ​នោះ​ត្រូវបាន​ស្គាល់​តាម ឈ្មោះថា ស៊ី​ល​ដេ​ណា​ហ្វីល (Sildenafil) វា​ជា​គ្រឿងផ្សំ​សកម្ម​មួយ​នៅក្នុង​ថ្នាំ​ប្រភេទ​វី​យ៉ា​ក្រា ដែល​អាច​បង្កឱ្យមាន​ប​ញ្ហា​នៅក្នុង​ការមើលឃើញ​នៅក្នុង​រយៈពេល​ខ្លី​មួយ នៅក្នុង​ចំណោម​អ្នកមាន​សុខភាព​ធម្មតា​មួយចំនួន​។​

​ការសិក្សា​នៅ​លើកដំបូង​បាន​ភ្ជាប់​ទំនាក់ទំនង​ថ្នាំ វី​យ៉ា​ក្រា និង​ថ្នាំ​ប្រឆាំង​ការ​អសមត្ថភាព​ផ្លូវភេទ ដទៃទៀត​ដែល​អាច​ផ្តល់​ឥទ្ធិពល​អវិជ្ជមាន​ដូចជា ការធ្វើឱ្យ​ថ្លង់​។ ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក ក៏បាន​រកឃើញ​ផងដែរ​ចំពោះ​បុរស​ដែល​ប្រើ​ថ្នាំ​វី​យ៉ា​ក្រា​ក៏​អាច​ប្រឈម​ជាមួយនឹង​កំណើន​គ្រោះថ្នាក់​ដោយសារ​ការកើត​មាន​ជំងឺមហារីក​ស្បែក​ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក៏​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​ណាមួយ​ដែល​ហាមប្រាម​អ្នក​អសមត្ថភាព​ផ្លូវ​វ​ភេទ​មិន​ឲ្យ​ប្រើ​ថ្នាំ​បង្កើន​ឋា​ម​ពល​រួមភេទ​ប្រភេទ​វី​យ៉ា​ក្រា នោះ​នៅឡើយ​ទេ ៕Untitled-4Untitled-1