អភិបាលខេត្តកំពង់ស្ពឺ ចុះបញ្ជាឱ្យបូមទឹកសង្គ្រោះស្រូវពលរដ្ឋជិត៦ម៉ឺនហិកតាពីគ្រោះរាំងស្ងួត
(កំពង់ស្ពឺ)៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ ជិត ៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ និងឥទ្ធិពលបាតុភូតអេលីញូ។
សូមទស្សនាព័ត៌មានពិស្ដារ៖


