ប្រធានាធិបតីអ៊ីរ៉ង់ថាខ្លួននឹងមិនលុតជង្គង់ជាដាច់ខាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2026 ក+ ក-

ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃពុធ ទី២៣ ខែកញ្ញាថា ប្រជាជនរបស់លោកបានរងគ្រោះដោយ អំពើភេរវកម្ម ពីសំណាក់សហរដ្ឋអាមេរិក ។ នេះជាការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាច កម្ទេច សាធារណរដ្ឋឥស្លាមមួយនេះបាន ។