អគ្គលេខាធិការអាស៊ានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ VECONAC មុនបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2026 ក+ ក-

តបតាមការអញ្ជើញរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (Cambodian Veterans Association – CVA) និងជាប្រធានប្តូរវេនសហព័ន្ធសមាគមអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (Veterans Confederation of ASEAN Countries – VECONAC) នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយប្រធាន អគ្គលេខាធិការ និងអគ្គហិរញ្ញិក និងប្រធានគណៈប្រតិភូនៃ VECONAC មុនពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ៣៨ របស់ VECONAC។

សូមទស្សនាព័ត៌មានពិស្ដារ៖