កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រចម្ងាយមធ្យមបំពាក់បច្ចេកវិទ្យា AI
កាលពីថ្ងៃសៅរ៍កន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រចម្ងាយមធ្យម ដែលមានសមត្ថភាពផ្លាស់ប្តូរគន្លងហោះហើរក្នុងរយៈកម្ពស់ទាប និងប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធបាញ់សាកល្បងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ អ្នកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា បងប្រុសរបស់អ្នកស្រីបានចុះត្រួតពិនិត្យការធ្វើសមយុទ្ធបាញ់សាកល្បងនេះដោយផ្ទាល់ ។



