លោក ដូណាល់ ត្រាំ ថាលោកនឹងពិភាក្សាជាមួយលោក ពូទីន អំពីករណីស្លាប់ដោយសារជំងឺប៉េស្តនៅរុស្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2026 ក+ ក-

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារ ទី៦ ខែតុលាថា លោកនឹងពិភាក្សា នៅពេលឆាប់ៗខាងមុខនេះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីករណីស្លាប់របស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់ ដោយសារជំងឺប៉េស្ត (plague)។ សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធឱ្យរុស្ស៊ី បង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងតម្លាភាពចំពោះករណីស្លាប់ដោយសារជំងឺប៉េស្ត នេះ។