រុស្ស៊ី បដិសេធសំណើផ្អាកសង្គ្រាម៦០ថ្ងៃជាមួយ អ៊ុយក្រែន
ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានប្រកាសបដិសេធភ្លាមៗចំពោះសំណើរផ្អាកសង្គ្រាមរយៈពេល៦០ថ្ងៃ ដែលស្នើឡើងដោយលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងគោលបំណងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។លោក Zelensky បានស្នើបែបនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី This Week របស់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យ ។













