ឥណ្ឌូនេស៊ីស្វែងរកជំនួយបរទេសទប់ទល់នឹងភ្លើងឆេះព្រៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2026 ក+ ក-

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អះអាងនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Prabowo Subianto ត្រៀមទទួលយកជំនួយពីបរទេស ដើម្បីទប់ទល់នឹងអគ្គីភ័យឆាបឆេះព្រៃឈើដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ  ។
យោងតាមការថតសំឡេង ដែលបានចែករំលែក ដោយក្រសួងការបរទេសឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីការបរទេស លោក Arrmanatha Nasir បានមានប្រសាសន៍ថា លោកប្រធានាធិបតីបានយល់ព្រមរួចហើយ ហើយបញ្ហានេះកំពុងត្រូវបានពិភាក្សានៅកម្រិតបច្ចេកទេស នៅក្នុងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ BNPB ។