លោកដូណាល់ត្រាំនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2026 ក+ ក-

ប្រភពការទូតបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩នៅទីក្រុងម៉ានីល ដែលរៀបចំឡើងពីថ្ងៃទី១៦ដល់១៨ ខែវិច្ឆិកា ខាងមុខនេះ ។ វត្តមានចូលរួមរបស់លោក គឺដើម្បីបង្ហាញពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្លុកអាស៊ាន ដែលត្រូវបានព្យាករណ៍ថានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។