បារាំងបញ្ជូនកងទ័ពប្រឆាំងភេរវកម្មទៅទប់ស្កាត់អំពើកុបកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2026 ក+ ក-

ប្រទេសបារាំងនឹងដាក់ពង្រាយកងកម្លាំងយោធាដែលជំនាញខាងប្រឆាំងអំពើភេរវកម្ម ដើម្បីជួយគាំទ្រដល់កងកម្លាំងប៉ូលិស ក្នុងអំឡុងពេលនៃការតវ៉ាថ្មីមួយ ដែលគ្រោងនឹងធ្វើឡើងនៅទូទាំងប្រទេស ។ វិធានការនេះធ្វើឡើងស្របពេល ដែលរដ្ឋាភិបាលកំពុងរៀបចំប្រតិបត្តិការ សន្តិសុខទ្រង់ទ្រាយធំមួយ បន្ទាប់ពីបានកើតមានហេតុការណ៍កុប្បកម្មដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។