មណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៧ៈ០០នាទី នៅអធិការដ្ឋាន ស្រុកកោះញែក បានប្រារព្ធពិធី សូត្រមន្តក្រុងពាលី លើកអាគាររដ្ឋបាលមួយខ្នងដែលមានប្រវែង បណ្តោយ ១២ម៉ែត្រ គុណទទឹង ៦ម៉ែត្រ ធ្វើអំពីឈើក្រាលសាប និងដំបូងប្រក់ស័ង្គសី។
អាគារដែលសាងសង់នោះទទួលបានការឧបត្ថមពីស្នងការដ្ឋានខេត្ត ដាក់ ឡាក់ ប្រទេសវៀតណាម ចំនួនទឹកប្រាក់ ១៥០០ដុលា្ល និងស័ង្គសី ១៨០ម៉ែត្រការ៉េ និងជូនថវិការបន្ថែមចំនួន៥០០ដុល្លា ជួយសម្រួលថ្លៃឈ្នួលជាង។
លោក វេរៈសេនីយទោល កាន់ ពេញ បានមានប្រសាសន៍ថា ការសាងសង់អាគារនោះ អាចចំណាយថវិការសរុបប្រហែល ៧០០០ដុល្លារ ទើបបានរួចរាល់ ហើយការសាងសង់នោះដោយមាន ការជ្រុំជ្រែងពីលោក ស្នងការខេត្ត លោកឧត្តមសេនីយត្រី តូច យន់ និងកងកម្លាំងអធិការដ្ឋានស្រុកកោះញែក។
ដោយមានការខ្វះខាត់ថវិការសាងសងនោះ លោកអធិការស្រុកបានមានប្រសាសន៍បន្តទៀតថាលោកនឹងខិតខំស្វែងរកថវិការសប្បុរសធម៌ពីប្រជាពលរដ្ឋបន្ថែមទៀត៕