All posts by មេគង្គ ប៉ុស្តិ៍

យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក» សម្រេចបានប្រហែល 94% សម្រាប់ឆមាសទី១ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤%  នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម សម្របសម្រួលពី មន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយ រដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LG7FUY4p03E

ករណីទាហានថៃជាន់មីនរងរបួស ៣នាក់, អគ្គនាយក CMAC កម្ពុជា ផ្ញើរសារទៅថៃថា រឿងនេះ ចង់ប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ (UN) ពិតជាល្អហើយ(Video Inside)

ករណីទាហានថៃជាន់មីនរងរបួស ៣នាក់, អគ្គនាយក CMAC កម្ពុជា ផ្ញើរសារទៅថៃថា រឿងនេះ ចង់ប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ (UN) ពិតជាល្អហើយ ដូចនេះ គួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់។
ចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/vo0S8pZPRD8

ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ហើយ

ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ckUqdItK3_c

ឯកឧត្តម មាស សាវ៉ន ណែនាំឱ្យបង្កើនសមត្ថភាពបណ្តុះបណ្តាលនាយទាហាន នាយទាហានរង ពលទាហាន

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ របស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស នៅនាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្រសួងការពារជាតិ នាព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នាយឧត្តមឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការសិក្សារបស់សាលា ក្នុងឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ នេះ។ ឯកឧត្តម បានបញ្ជាក់ថា សាលាពិតជាបានផ្តល់នូវឱកាសយ៉ាងសំខាន់សម្រាប់យោធិនម្នាក់ៗទទួលបានចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព និងជាឧត្តម ប្រយោជន៍របស់ប្រជាជាតិទាំងមូល។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-DPaSn6NBWA

សម្ដេចតេជោ អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម

ឯកឧត្តមបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធន៍រវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នា។ សម្តេចតេជោ បានបន្តថា តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោក ដែលជាកងទ័ពស្នូលនៃប្រទេសទាំងពីរនេះ សហប្រតិបត្តិការនៃវិស័យផ្សេងៗទៀត នឹងកាន់តែបង្កើនថែមទៀតផងដែរ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bBtXoetblsw

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_A2SRwUhVbY

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដា បានអនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8DfV3CPqXrA

ប្រជានេសាទមួយចំនួន ប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយទីបញ្ជាការស្រាលយោធភូមិភាគទី៤តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកវរសេនីយ៍ទោ ស៊ុន ណារិន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8tSY1lFeIn4

ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឲ្យព្រួយបារម្ភនៅខេត្តកំពង់ឆ្នាំង

បើគិតចាប់ពីសប្តាហ៍ទី១នៃឆ្នាំ២០២៥ ដល់សប្តាហ៍ទី ២៨ នៃឆ្នាំ ២០២៥នេះ។ខេត្តកំពង់ឆ្នាំង មានអ្នកកើតជំងឺគ្រុនឈាម សរុបចំនួន ៥០១ ករណី។បើប្រៀបធៀបទៅនឹងរយៈពេល២៨សប្តាហ៍ ដូចគ្នាក្នុងឆ្នាំ ២០២៤ កន្លងទៅជំងឺគ្រុនឈាមកើតមានត្រឹម ៩០ករណីប៉ុណ្ណោះ។ឃើញថាមានការកើនឡើង ពី៥ទៅ ៦ ដងនៃឆ្នាំចាស់ ឬស្មើ ប្រមាណ ៤៥៧% ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2hCzazfwZtc

សម្ដេចតេជោ ចង្អុលបង្ហាញឱ្យកម្ពុជានិងទីម័រឡេស្តេបំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក

ក្នុងជំនួបនោះ សម្ដេចតេជោ បានសំដែងក្តីរីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/z7OUuKOG3mU

សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះចិនដែលជាប្រទេសធំប៉ុន្តែតែងតែគោរពផ្តល់តម្លៃកម្ពុជា

សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានបន្តថ្លែងថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាពតម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/KDLY5hgbbIo

ការដាំកូនឈើជាការបង្កើនគម្របបៃតងនិងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍

ឯកឧត្តម បានថ្លែងបន្តថា ការចូលរួមដាំដើមឈើនៅមូលដ្ឋានគ្រប់ទីកន្លែង រួមចំណែក ជំរុញលើកទឹកចិត្តប្រជាសហគមន៍ ចូលរួម ក្នុងសកម្មភាពយុទ្ធនាការ ពិពរណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋយកទៅដាំ និងរួមជាមួយព្រឹត្តិការដាំកូនត្នោត១លានដើម ក្នុងឆ្នាំ២០២៥ ដែលគ្រោងរៀបចំឡើងដោយក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SWpLfjvOFWA

បារាំង បន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងទេពកោសល្យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងនៅកម្ពុជា បានកាន់តួនាទីជាប្រធានរដ្ឋសភា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sHw3o-7PhiU

គ្រឹះស្ថានសិក្សាចំនួន១៣របស់គម្រោងអង្គការ Hellen Keller International ប្រចាំខេត្តកំពង់ធំ រៀបចំពិព័ណ៌អាហារសុខភាព

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ សហការជាមួយមន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល (WDF) បានរៀបចំពិព័ណ៌ស្ដីពីអាហារសុខភាព នៅតាមសាលារៀនគោលដៅចំនួន១៣ក្នុងស្រុកសន្ទុក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kmTs-Vhd4Rw

អគ្គលេខាធិការអន្តរសភាអាស៊ាន គំាទ្រធម្មនុញ្ញសន្តិភាពសកលដែលផ្តួចផ្តើម ដោយសម្តេចតេជោ

ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។ ការលើកឡើងរបស់លោកជំទាវគឺនៅក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/IKlyirh5p1c