All posts by មេគង្គ ប៉ុស្តិ៍

អនុប្រធានទី១ព្រឹទ្ធសភា ចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងពេលប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ

នៅព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន៤០ នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FSxv-3RNfHE

រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភប្រាក់ជូនពលរដ្ឋត្រឡប់ពីថៃដែលមាន ប.ស.ស

ក្នុងកាលៈទេសៈដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/do5a3eDqUEU

ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ជួសជុលបានប្រមាណ ៤៥ ភាគរយហើយ

ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/k7IsIEVELhY

គ្រាប់បែក MK-84 ដែលទ័ពអាកាសថៃ ទម្លាក់លើទឹកដីកម្ពុជា ផលិតឆ្នាំ១៩៩៦ មិនមែនគ្រាប់បែកចាស់ ទម្លាក់ក្នុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៣ ទេ(Video Inside)

អង្គភាពសុីម៉ាក់ សហការជាមួយអង្គការ Golden West និងអង្គការ NPA រកឃើញថា គ្រាប់បែក MK-84 ដែលទ័ពអាកាសថៃ ទម្លាក់លើទឹកដីកម្ពុជា ផលិតឆ្នាំ១៩៩៦ មិនមែនគ្រាប់បែកចាស់ ទម្លាក់ក្នុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៣ ទេ។ ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/tJdC9v6QNQ4

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥សម្តេចតេជោ ហ៊ុន សែន សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់សម្តេច ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព(Video Inside)

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥
សម្តេចតេជោ ហ៊ុន សែន សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់សម្តេច ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព។https://youtu.be/M2SwqjiQ_Kc

ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំមន្ត្រីច្រៀងចម្រៀងយុទ្ធជននិងបរិច្ចាគឈាមគាំទ្រកម្លាំងជួរមុខ

ស្របតាមស្មារតីរួបរួមប្រកៀកស្មាការពារជាតិ ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមគ្គុទេសក៍ ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធន៍ជ្រៅជ្រះខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ព្រមទាំងបុត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ បានច្រៀងចម្រៀងយុទ្ធជន និងបរិច្ចាគឈាមត្រៀមគាំទ្រកម្លាំងជួរមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ptJGnGKoz3Y

រដ្ឋបាលខេត្តកំពង់ធំនិងក្រសួងការងារខិតខំស្វែងរកការងារជូនដល់ពលករកម្ពុជាដែលមកពីថៃវិញ

នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ បានចុះសំណេះសំណាលសួរសុខទុក្ខ  ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណ៦០០នាក់  ដែលកំពុងមានជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន២ គឺឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/r7w0Vlpz4gM

រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនក្រសួងការបរទេសដើម្បីជំរុញការដោះលែងយោធាខ្មែរឱ្យបានឆាប់បំផុត

រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZxCnNRXK1wc

រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយជាចាន-ឆ្នាំងជូនពលរដ្ឋភៀសសឹកនៅវត្តពោធិ៍៥០០០ដើម

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នៅ វត្ត ពោធិ៍ ៥០០០ដើម ស្រុក គូលែន ខេត្ត ព្រះវិហារ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nm1GudZDmLY

ក្រសួងការងារ នាំយកឱកាសការងារជាង៧ពាន់កន្លែងសម្រាប់ពលរដ្ឋនិងពលករខ្មែរនៅខេត្តសៀមរាប

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/w9aCG3CiLA8

ព្រឹត្តិបត្រព័ត៌មានស្តីពីការព្យាករធាតុចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តជាព្យុះទី៨ឈ្មោះ កូមាយ (Co-May) T2508 ឡើង វិញ និងព្យុះទី៩ឈ្មោះ ក្រសារ (Krosa) T2509 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-UsJgEcNfPs

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។

Credit : TVK Cambodia – ទូរទស្សន៍ជាតិកម្ពុជា

កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកមានប្រសាសន៍ថា កម្ពុជាបានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិកក្នុងអត្រា 0% ហើយអត្រាពន្ធគយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mXuL7zrgtm4

ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរជននគរបាលការពារព្រំដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកវរសេនីយ៍ត្រី លៀម សំពៅមាស បានពលីជីវិតក្នុងអាយុ៤២ឆ្នាំ នៅសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ នៅតំបន់អានសេះ ព្រំដែនកម្ពុជា-ថៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/oJG7ZiMMHoc

ភរិយាប្រមុខក្រសួងការពារជាតិកម្ពុជាចុះសួរសុខទុក្ខនិងចែកអំណោយជូនជនភៀសសឹកនៅខេត្តសៀមរាប

នៅក្នុងពីធីចុះសួរសុខទុក្ខនិងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះមន្រ្តីសង្ឃខេត្តសៀមរាប   និងមានអំណោយរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា.ថៃ ចំនួនប្រមាណជាង១,២០០គ្រួសារ   ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិនខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា យើងអត់ចង់ឃើញសង្គ្រាមនោះទេព្រោះសង្រ្គាមធ្វើឲ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយនិងបាត់បង់ប្តីជាទីស្រលាញ់ទៀតផងហើយ ពាក្យថាសង្រ្គាមនេះ វាបន្សល់ទុកនូវវិនាសកម្មច្រើនណាស់ ធ្វើឱ្យយើងទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាក អ្វីៗគ្រប់យ៉ាងទាំងអស់ មិនថាប្រទេស តូចឬធំ មានឬ ក្រ នោះទេ ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RYBI_znSuF8