ក្រោមព្រះហឫទ័យគិតគូរនិងខ្វាយខ្វល់ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ និងអំណោយដ៏ថ្លៃថ្លាជា ម៉ូតូ ភេសជ្ជៈបាកាស និងថវិកា ឧបត្ថម្ភជូនដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែ បន្ទាត់ព្រំដែន នៅខេត្តព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qE_GoB6xMCw
អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រី អេស៊ីយូ ចុះត្រួតពិនិត្យមណ្ឌលប្រឡង មធ្យមសិក្សា សញ្ញាបត្រទុតិភូមិ ទាំង៨ មណ្ឌលក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធានាក្នុងការប្រឡងនៅថ្ងៃស្អែកទី២៨ ខែសីហា ប្រកបដោយប្រសិទ្ធភាព សមភាព និងគុណភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MNJb53E1g_k
ការផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា នឹងប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ខាងមុខ ដែលអំណោយនេះ កសាងតាមរយៈអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PyEtBu6F2Ac
ប្អូនស្រី សុខ រក្សា ភេទស្រី អាយុ ៩ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប ក្មួយស្រីមានជំងឺប្រចាំកាយគឺ ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយបុណ្យវាសនាខ្ពស់ ជំងឺរបស់ក្មួយស្រីត្រូវបាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំ ទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យរបស់អង្គការឆឺជី (Tzu Chi) បញ្ជូនទៅវះកាត់ព្យាបាល នៅមន្ទីរពេទ្យឆឺជី នៃរដ្ឋធានីតៃវ៉ាន់ រហូតដល់ទទួលបានភាពជោគជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/az4qosiO43k
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យបងប្អូនរក្សាឱ្យបាននូវស្មារតីសន្តិភាពនិយម និងអហិង្សាតាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិ ដោយប្រើបញ្ញាឱ្យបានច្រើនជាងប្រើអារម្មណ៍ ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់បំបែក បំបាក់កម្លាំងសាមគ្គីឯកភាពជាតិខ្មែរ ពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកប្រជាពលរដ្ឋពីរាជរដ្ឋាភិបាល និងពីកងទ័ពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់យើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/eynQOkoXMoI
ឯកឧត្តមទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនជនរួមជាតិថា ក្រសួងការពារជាតិ មិនបានលាក់ព័ត៌មានណាមួយ ជុំវិញបញ្ហាព្រំដែនទេ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ដោយសរសេរថា «ក្រសួងការពារជាតិបានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន ធ្វើឲ្យសាធារ ណជន «មិនដឹងត្រូវជឿខាងណា?»
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VLlg_AynpoM
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/E6gkxsg6WIA
មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ZOGr8RSiZo0
ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BUIs4hBWvYc
កាកបាទក្រហមកម្ពុជា សហការជាមួយ គណៈកម្មាធិ ការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ចុះបំពេញបេសកកម្មរួមគ្នា រយៈពេល៣ថ្ងៃ នៅខេត្តឧត្តរមានជ័យ ដើម្បីចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8IJh8MXwv28
មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8734xWvhmvs
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនតំណាងវីរយុទ្ធជនការពារប្រាសាទតាមាន់ វីរយុទ្ធជនការពារប្រាសាទក្របី មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ នៅក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យ ព្រមទាំងជនភៀសសឹកចំនួន ២៦៧ គ្រួសារ ដែលកំពុងស្នាក់បណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តភ្នំកំបោរ ភូមិគាប ឃុំ គោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LHtGO7qsnyw
ក្រោយករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់បន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YKSnLjXuiug
ដើម្បីពង្រឹងសុវត្ថិភាព កម្មករនិយោជិត ដែលបម្រើការងារតាមបណ្តាសហគ្រាស ឬគ្រឹះស្ថានការងារនានានៅខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរកិច្ចការនារី និងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាល ការទប់ស្ដាត់ ការរើសអើង និងការបៀតបៀនផ្លូវភេទ នៅកន្លែងធ្វើការ ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី ដោយមានការចូលរួមពីនាយកក្រុមហ៊ុន និងកម្មករនិយោជិតសរុបជាង ១៦០នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Fxawnbr5gms
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនៅតែជាអាវុធយុទ្ធ សាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើងដើម្បីបំបែកសាមគ្គី ភាពដ៏រឹងមាំរបស់ខ្មែរ។ អ្នកនាំពាក្យបានកសម្គាល់ឃើញ មានគណនី (អាខោន) ហ្វេសប៊ុកក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងក្នុងនោះមានមួយចំនួន ទោះបីជាដាក់ឈ្មោះខ្មែរ តែតាមពិត អ្នកកាន់គណនីយទាំងនោះ មិនមែនជាខ្មែរទេ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zO9yRYhe4HY
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍