All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជាមានមោទនភាពដែលជំងឺគ្រុនចាញ់បានកាត់បន្ថយ៧៥ភាគរយ

ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡ្ហីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/pl52RaAcUgo

រដ្ឋមន្ត្រីការងារ ចាត់ទុកពានរង្វាន់ GEMSET Award ឆ្លុះបញ្ចាំងការរីកចម្រើនវិស័យ TVET នៅកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/L-RmjRfB7-k

អាជ្ញាធរមីននឹងប្រកាសស្រុកបុទុមសាគរជាស្រុកអស់មីន

អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានជូនដំណឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរមីន និងរដ្ឋបាលខេត្តកោះកុង នឹងសហការគ្នារៀបចំពិធីអបអរសាទរប្រកាសទទួលស្គាល់ស្រុកបុទុមសាគរ នៃខេត្តកោះកុងជាស្រុកអស់មីន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OpjtJj5Gx6Q

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិស្បែកខ្មៅ២នាក់ក្នុងករណីឆបោក

អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិស្បែកខ្មៅ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ករណីឆបោកប្រាក់ពីជនរងគ្រោះ បានចំនួន៧លានដុល្លារដោយប្រើក្រដាសប្រាក់ប្រឡាក់ទឹកខ្មៅ ខណៈបក្ខពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g_ZO0wz4fmc

អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកនៅក្នុងឃុំឫស្សីក្រោកចំនួន៤ភូមិ

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានប្រើរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកទៅជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកមង្គលបូរី ចំនួន៤ភូមិ ក្នុងឃុំឬស្សីក្រោក ដែលមានប្រជាពលរដ្ឋជាង២០០គ្រួសារ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0nDfUJDXe-Y

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារទីទ័លក្រ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នៅស្រុកមង្គលបូរី ចំនួន១៦គ្រួសារ ក្នុងឃុំស្រះរាំង ក្នុងនោះក៏មានមួយគ្រួសារដែលទទួលរងគ្រោះអគ្គីភ័យ ឆេះផ្ទះមួយគ្រួសារ និងនៅក្រុងសិរីសោភ័ណ ក្នុងសង្កាត់ម្កាក់ ៧គ្រួសារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Pp2LmnKqsME

តុលាការចេញដីកាលក់ដោយបង្ខំលើទ្រព្យសម្បត្តិលោក រ៉ុង ឈុន

សាលាដំបូងរាជធានីភ្នំពេញបានចេញដីកា សម្រេចចាប់ផ្ដើមការលក់ដោយបង្ខំនូវអចលនវត្ថុជាកម្មសិទ្ធិរបស់ឈ្មោះ រ៉ុង ឈុន ដែលម្ចាស់បំណុលនៃការអនុវត្ត គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RduBu2ylQ3A

រាជធានីភ្នំពេញជាប់លេខ២លើពិភពលោកជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី

រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ErpnEi809WE

សេចក្តីជូនដំណឹងស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅចិន

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែទុរេនស្រស់ និងចម្ការទុរេន ជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ កន្លងទៅថ្មីៗនេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/GWxJYpH-f-U

កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា  និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៩៦នាក់ នៅសាលប្រជុំសាលា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FrY9WqPCxMs

ក្រុមការងារកំពុងសម្រុកអ៊ុតកៅស៊ូស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលត្រៀមបញ្ចប់ឆាប់ៗ

ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារ ណការ និងដឹកជញ្ជូន។ ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ ដៃ, របារសុវត្ថិភាព, គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/e8eSyITRSzQ

កម្ពុជា-ថៃ បានឯកភាពគ្នាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចផ្លូវការលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CHCru3AzH1s

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និង លោកជំទាវ ជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិកសមាជិកា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២ គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨ គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​​ https://youtu.be/PzHQz-hCRPQ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤ គ្រួសារ (ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ៣ ខ្នង) ក្នុងស្រុកកំពង់រោទិ៍ នៅភូមិស្វាយចេក ឃុំសំឡី ៣ ខ្នង និងនៅភូមិរាមជោ ឃុំស្វាយតាយាន ១ ខ្នង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖​​ https://youtu.be/Peo67IWHrcU

មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី សរសើរកម្ពុជាចំពោះការរីកចម្រើនគ្រប់វិស័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sHp4v-ql25Y