![]()
រថយន្តដឹកដែកមួយគ្រឿងដឹកដែកសសៃអេតចាយធ្ងន់ពេកឡើងចំណោទមិនរួចរអិលថយក្រោយបុកទ្វារផ្ទះនិងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sM2CFCz_CyM
![]()
រថយន្តដឹកដែកមួយគ្រឿងដឹកដែកសសៃអេតចាយធ្ងន់ពេកឡើងចំណោទមិនរួចរអិលថយក្រោយបុកទ្វារផ្ទះនិងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sM2CFCz_CyM
![]()
សាលាឆាន់១ខ្នង កុដិព្រះសង្ឃ១ខ្នង រួមនិងរូបបដិមាចំនួន៨ នៅក្នុងវត្តដំរីផុង ស្ថិតក្នុងភូមិបុស ឃុំដំរីផុង ស្រុកឆ្លូង ត្រូវឆាបឆេះក្នុងអណ្តាតភ្លើងគ្មានសល់ កាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
ហេតុការអគ្គីភ័យឆេះវត្តដំរីផុង ក្នុងស្រុកឆ្លូងនេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងភូមិ តែមិនបង្ក ឱ្យមានព្រះសង្ឃ ឬមនុស្សណាម្នាក់រងរបួសក្នុងហេតុការនេះទេ។ដោយក្រាន់តែមានសម្ភារៈមួយចំនួន សាលាឆាន់១ខ្នង កុដិ១ខ្នង ត្រូវបានឆាបឆេះទាំងស្រុង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EfYzSP1un6k
(ខេត្តពោធិ៍សាត់)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៧៥នាក់ ដឹកនាំដោយ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខា ធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ពិធីនេះ ធ្វើឡើងនៅបរិវេណវិទ្យាល័យកោះស្វាយ ស្ថិតក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រោមវត្តមានចូលរួមពីឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងលោក លោកស្រី វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្ដម រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូន ដោយឥតគិតថ្លៃ ក្នុងស្រុកតាលោសែនជ័យ ជិត២ពាន់នាក់។

ឯកឧត្ដម បានគូសបញ្ជាក់ថា សម្ព័ន្ធក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្កើតឡើងគិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬសាសនាឡើយ។

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរស របស់ឯកឧត្ដម ហេង សុខគង់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពល រដ្ឋដោយមិនគិតថ្លៃ នៅក្នុងស្រុកតាលោសែនជ័យ។

ឯកឧត្ដម អភិបាលខេត្តបានកោតសរសើរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ខេត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅពេលក្រោយៗទៀត។ សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ ឯកឧត្ដមអភិបាលខេត្តបានចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ៕
https://youtu.be/birUoMFXJ8w
(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ឆ្លៀតឱកាសក្នុងថ្ងៃឈប់សម្រាក ពីកិច្ចការងាររដ្ឋបាល បានដឹកនាំចលនាប្រជាពលរដ្ឋ អាជ្ញាធរ មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស រួមគ្នាសម្អាតអនាម័យ និងបរិស្ថាននៅតាមដងផ្លូវ ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាពឃុំ និងទាក់ទាញអ្នកទេសចរមកទស្សនាកម្សាន្ត សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ឱ្យកាន់តែច្រើនឡើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា បើពិនិត្យទិដ្ឋភាពជារួម ដងផ្លូវឆ្ពោះទៅកាន់ភូមិបណ្តែតទឹកកំពង់លួង មានសំរាមជាច្រើន ដែលត្រូវសម្អាត។ ឯកឧត្ដម បន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះ ត្រូវធ្វើឱ្យមានគុណភាព មិនមែនធ្វើឱ្យតែល្អមើលនោះទេ។ ពិតណាស់ថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ភាគច្រើន ជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅ លើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក។ ប្រសិនបើយើង មិនចូលរួមចំណែកការពារបរិស្ថាន ទេនោះ ទេសចរនឹងថយចុះ ។ជិះឥទ្ធិពលយ៉ាងខ្លាំង ដល់មុខមាត់ខេត្ត ពិសេសគឺអ្នកស្រុកក្រគរផ្ទាល់តែម្តង។

យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ មានសារៈសំខាន់ណាស់ ពោលគឺធ្វើឲ្យបរិស្ថានស្អាត និងនាំមកនូវសុខភាពល្អ ក្នុងការរស់នៅ និងប្រកបរបរទទួលទាន របស់ប្រជាសហគមន៍ភូមិបណ្តែតទឹកកំពង់ហ្លួង ដែលធ្វើឱ្យស្រុកក្រគរក្លាយជាស្រុកគ្របដណ្តប់ដោយបរិស្ថានស្អាត បរិយាកាសល្អ រុក្ខជាតិខៀវខ្ចី និងជាជង្រុកធនធានមច្ឆជាតិ និងជាទីឋានតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ឯកឧត្ដម បានបន្ថែមទៀតថា ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការសម្អាតអនា
ម័យបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល អាជ្ញាធរខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់រដ្ឋបាលស្រុកក្រុងទាំងឡាយណា ដែលមានបរិស្ថានស្អាតល្អ គ្មានសម្រាម និងគិតគូរក្នុងការងារផ្សព្វផ្សាយ ផុសផុលចលនាសម្អាត
បរិស្ថាន តាមភូមិដ្ឋាន និងទីសាធារណៈ។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្តក៏បានបង្កើតជាពាក្យស្លោកថា «បើមានសម្រាម អត់ចៅហ្វាយស្រុក បើមានចៅហ្វាយស្រុកអត់សម្រាម, ហើយបើមានសម្រាម អត់មេឃុំ បើមានមេឃុំអត់សម្រាម» នេះជាឃ្លាបំនិន ដែលលោកតែងតែលើកជារឿយៗ ។

ឯកឧត្ដម បានគូសបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានោះ ការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត។ព្រោះការបំពុលដោយប្លាស្ទិក នឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសធនធានមច្ឆជាតិ ក្នុងបឹងទន្លេសាប។ យើងត្រូវរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សំរាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ច ដែលរៀបចំជូន។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានពន្យល់ និងណែនាំ ដល់បងប្អូនប្រជានេសាទ ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការរឹតបន្តឹង កិច្ចការងារបង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើយ៉ាងណាឱ្យធនធានជលផលសម្បូរឡើងវិញ៕
https://youtu.be/kfRRz8IEfJo
![]()
សហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/fdsl0f3Oa4g
![]()
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បាន អះអាងសាជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងបានគូសបញ្ជាក់ពីការ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្នុងអំឡុងពេលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0v2vNLWoyio
![]()
នាព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា២០២៣-២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6SRNB4eW5zI
![]()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DEiSIQpRnso
![]()
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Sj13JrLXi4g
![]()
ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ នៃការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ បានសម្តែងការពេញចិត្ត និងត្រេកអរជាខ្លាំង ក្រោយពួកគាត់បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ មានប្លង់កម្មសិទ្ធិស្របច្បាប់ និងបានចូលមកសាងសង់ទីលំនៅថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្ត បានរៀបចំដោះដូរជូន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/lQm_d5Vd_tk
![]()
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តគម្រោងជួសជុលរួតទី៣ នៅជ្រុងនិរតីនៃប្រាសាទបាយ័ន បានប្រើរយៈពេលជាង៤ខែ ក្នុងការបញ្ចប់ដោយជោគជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cvlfclivbXQ
![]()
ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ប្រារព្ធនៅទីរួមខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថាក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួសបានចំនួន៥៨០នាក់ ស្មើនិង ១៤%។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8eP9G9GaUbY
![]()
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារបរិស្ថានមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានតែមួយប៉ុណ្ណោះទេ ជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់គ្នា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QgvXx-k4ZB4
![]()
ក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និង ដាក់ទិសដៅសម្រាប់ឆ្នាំ ២០២៥ ដោយពិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៩ និងទី២០ខែធ្នូ ឆ្នាំ ២០២៤នាទីស្ដីការក្រសួងពាណិជ្ជកម្ម ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/scA-L6QaD3w
![]()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគូសបញ្ជាក់ថា ឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្តេចធិបតី អនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/sAgRXzHSi60