All posts by មេគង្គ ប៉ុស្តិ៍

ICC-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មា ធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន  តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BeWxmSoYQEo

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ណែនាំឲ្យប្រើប្រាស់ថវិកាសប្បុរធម៌ឱ្យចំគោលដៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ជូនអង្គប្រជុំថា ថវិកាដែលទទួលបានពីសប្បុរជននានា ត្រូវប្រើប្រាស់ឱ្យចំគោលដៅនៃចលនាមនុស្សធម៌ និងឱ្យបានទាន់ពេលវេលា ដើមី្បឲ្យម្ចាស់ជំនួយ មានទឹកចិត្ត ចូលរួមក្នុងការឧបត្ថម្ភ ដល់ កាកបាទក្រហមកម្ពុជាបន្តទៀត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/t6JFQWIojug

IFC មានបំណងស្វែងរកការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបញ្ជាក់ថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/X7km80E7aGA

សម្តេចធិបតី ឆ្លើយតបទៅអ្នកនយោបាយចាស់វស្សាដែលចង់ប្រែក្លាយកម្ពុជាឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឆ្លើយតបទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសថា «ផ្ការីក» ដែលកម្ពុជាចង់បាន គឺផ្ការីកនៃសន្តិភាព និងផ្លែផ្កានៃសន្តិភាព មិនមែន «ផ្ការីក» នាំទៅរកសង្គ្រាមនោះឡើយ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/WZwoM4DRcTg

សម្ដេចតេជោ បញ្ជាក់ប្រាប់ទូតអ៊ុយក្រែនថារាល់ការចរចាសន្តិភាពត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រាប់ទូតអ៊ុយក្រែនថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ ហើយគេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Q4BPB_qPWNg

ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅបានលើកសំណូមពរជាច្រើនដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ  បានថ្លែងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌព្រែកព្នៅ  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញគឺបានផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការ ចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zqxfwLnbd8k

ទើបចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃដុតផ្ទះខ្លួនឯងផ្អើលអ្នកជិតខាង

បុរសម្នាក់ទើបចេញពីមណ្ឌលកែប្រែបាន១០ថ្ងៃសង្ស័យបែកថ្នាំដុតផ្ទះខ្លួនឯងឆេះហ៊ុយផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/adfjD-t4oY4

នគរបាលខណ្ឌដង្កោបង្ហាញមុខក្រុមក្មេងទំនើងរហស្សនាមD4 (ឆ្កែ៤) ពាក់ព័ន្ធករណីចូលកាប់ម៉ូតូរបស់ប្រជាពលរដ្ឋនៅសង្កាត់ព្រៃស

កម្លាំងនគរបាល ខណ្ឌដង្កោ ដឹកនាំដោយលោកវរៈសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងមានការចូលរួមពីលោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលបានធ្វើការបង្ហាញមុខក្រុមក្មេងទំនើងរហស្សនាមD4(ឆ្កែ៤) ចំនួន៧នាក់ ដែលកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ព្រៃសបានស្រាវជ្រាវ ត្រឹមតែរយៈពេល១០ម៉ោងប៉ុណ្ណោះបានរកឃើញមុខសញ្ញានិងឃាត់ខ្លួនបានជាបន្តបន្ទាប់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Bc5x-mxwNZE

កប៉ាល់ទេសចរណ៍ចំនួន៣គ្រឿងចតនៅមាត់ទន្លេកំពង់ត្រឡាចក្រោម 

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ មានកប៉ាល់នាំភ្ញៀវបរទេស ចំនួន៣គ្រឿង បានមកចតនៅមាត់ទន្លេ កំពង់ត្រឡាចក្រោម ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបន្តដំណើរទៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/198mizO36vM

ពលរដ្ឋជាង២០០នាក់ ស្នើទៅថ្នាក់ដឹកនាំដើម្បីសុំការអនុញ្ញាតឲ្យពួកគាត់ធ្វើរ៉ែមាសលក្ខណៈគ្រួសារ

ប្រជាពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នានៅមុខសាលាបឋមសិក្សារំដេង ស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង នៅថ្ងៃទី១៥ខែធ្នូឆ្នាំ ២០២៤ ដើម្បីស្នើសុំការអន្តរាគមន៍ពី ក្រសួងរ៉ែ និងថាមពល ជាពិសេសសុំស្នើដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការអនុញ្ញាតឲ្យពួកគាត់ធ្វើរ៉ែមាសជាលក្ខណៈគ្រួសារ ក្រោយពួកគាត់ប្រឈមការបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EAYZpCeC_SU

សម្តេចធិបតី បញ្ជាក់ថាការចុះឈ្មោះក្នុងថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានលទ្ធភាពបង្កើនសមត្ថភាពជំនាញបច្ចេកទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចុះឈ្មោះក្នុងថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានលទ្ធភាពបង្កើនសមត្ថភាពជំនាញបច្ចេកទេស។ តាមរយៈការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័ស។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_0Y9oe-sh4c

៤៦ឆ្នាំមកនេះ ស.ស.យ.ក មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹង គុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។ ឯកឧត្តម ស សុខា បានរម្លឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ពិសេសយុវជន។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4xyIyO6lpeY

ប្រជាពលរដ្ឋខ្វះខាត៥៥៣គ្រួសារនៅស្រុកស្ទោងទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានចាត់ឱ្យឯកឧត្ដមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ជំទាវ ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៥៣ គ្រួសារ រស់នៅភូមិបណ្តែតទឹកចំនួន ៥ នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qLnmzDmOz6g

ការគ្រប់គ្រងគ្រោះមហន្តរាយ ទាមទារការចូលរួមពីគ្រប់ក្រសួងស្ថាប័ន

ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនិង ដាក់ចេញផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៏ថា ការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានការចូលរួមពីគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវីល និងប្រជាពលរដ្ឋ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/I2meBQNoZOk

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ជុំវិញបញ្ហាកោះគុត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថាវាមិនទាន់ដល់ពេលនោះឡើយដែល​លើកយកករណី «កោះគុត» ទៅកាន់តុលាការអន្តរជាតិ ទៅតាមការញុះញង់របស់ចលនាប្រឆាំងជ្រុលនិយម។
https://youtu.be/wspqSU4ZS4k